កំពុងតែបាញ់កាំរស្មីព្យាបាលជំងឺ មានអី ស្ត្រីអ្នកជំងឺផោម បង្កជាអណ្តាតភ្លើងឆេះរលាកពេញខ្លួន

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនោះត្រូវទទួលការវះកាត់ ដោយប្រើការបាញ់កាំរស្មីលើស្បូនរបស់គាត់។ ខណៈកំពុងតែបាញ់កាំរស្មី ស្ត្រីអ្នកជំងឺក៏បានផោម ធ្វើឲ្យសារធាតុឧស្ម័នរបស់ផោមប៉ះជាមួយភ្លើងកាំរស្មីក៏បង្កជាអណ្តាតភ្លើងតែម្តង ដែលបង្កឲ្យគាត់រលាកចង្កេះ ត្រគាក និងជើងធ្ងន់ធ្ងរ។វាមិនមែនជាការភ្ញាក់ផ្អើលអ្វីឡើយ ដែលសារធាតុឧស្ម័នរបស់ផោមអាចបង្កជាអណ្តាតភ្លើងនោះ ដោយសារតែឧស្ម័នផោមជាឧស្ម័យ Hydrogen ដែលងាយនឹងបង្កជាអណ្តាងភ្លើង៕ប្រភព៖ 9news



កំពុងតែបាញ់កាំរស្មីព្យាបាលជំងឺ មានអី ស្ត្រីអ្នកជំងឺផោម បង្កជាអណ្តាតភ្លើងឆេះរលាកពេញខ្លួន
Reviewed by share
on
March 25, 2017
Rating: