ឪពុកតិរច្ឆាន ខឹងប្រពន្ធរត់ចោល បែរជាទៅចាក់សម្លាប់ កូនស្រីបង្កើតអាយុ៩ឆ្នាំ!!!
ប្រទេសថៃ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានធ្វើអោយកក្រើកសារព័ត៌មាន
នៅប្រទេសថៃ ដោយឪពុកចិត្តតិរច្ឆានម្នាក់ ដោយសារតែខឹងប្រពន្ធរបស់ខ្លួន
បានរត់ចោល ហើយទុកកូនស្រី អាយុ៩ឆ្នាំ អោយខ្លួនមើល ទប់កំហឹងមិនបាន
ក៏សម្រេចចិត្ត យកកាំបិតចុងស្រួច ចាក់សម្លាប់កូនស្រី របស់ខ្លួនចោល
។តាមប្រភពអ្នកជិតខាង បានប្រាប់អោយដឹងថា កូនស្រីដែលស្លាប់ ដោយសារឪពុកចាក់នោះ
គឺជាកូនស្រីច្បង អាយុ៩ឆ្នាំ ។ មូលហេតុដែលបណ្តាលអោយ ឪពុកតិរច្ឆានរូបនេះ
សម្លាប់កូនស្រីខ្លួនឯង នោះ គឺដោយសារតែខឹង ប្រពន្ធរបស់ខ្លួនរត់ចោល
ហើយបានយកកូនពៅទៅជាមួយ បែរជាទុកកូនស្រីច្បង អោយខ្លួនមើល ។
ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសបានចាប់ខ្លួន បុរសជាឪពុកបង្កើត ភ្លាមៗ បន្ទាប់ពីមានការសង្ស័យ ចំណុចជាច្រើន។ ចំណែកប្រជាពលរដ្ឋដែលនៅ ក្បែរខាងនោះ បានស្ទុះទៅវាយឪពុកតិរច្ឆាននោះ ម្នាក់១ដៃ១ជើងផងដែរ ដោយអត់ទ្រាំនិងទង្វើដ៏ព្រៃផ្សៃនេះមិនបាន ៕
loading...
តាមប្រភពពីប៉ូលិស បានបញ្ជាក់ថា ក្រោយពីសម្លាប់កូនស្រីបង្កើត របស់ខ្លួនហើយ
ឪពុកតិរច្ឆានរូបនេះ បានជូតលាងឈាមកូនស្រី និងស្លៀកសម្លៀកបំពាក់ អោយយ៉ាងស្អាត
ហើយដាក់អោយដេកនៅលើពូកក្នុងផ្ទះ ដូចជាមនុស្សដេកលក់ធម្មតា
ហើយធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់ ។ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសបានចាប់ខ្លួន បុរសជាឪពុកបង្កើត ភ្លាមៗ បន្ទាប់ពីមានការសង្ស័យ ចំណុចជាច្រើន។ ចំណែកប្រជាពលរដ្ឋដែលនៅ ក្បែរខាងនោះ បានស្ទុះទៅវាយឪពុកតិរច្ឆាននោះ ម្នាក់១ដៃ១ជើងផងដែរ ដោយអត់ទ្រាំនិងទង្វើដ៏ព្រៃផ្សៃនេះមិនបាន ៕
ឪពុកតិរច្ឆាន ខឹងប្រពន្ធរត់ចោល បែរជាទៅចាក់សម្លាប់ កូនស្រីបង្កើតអាយុ៩ឆ្នាំ!!!
Reviewed by share
on
March 05, 2017
Rating:
Reviewed by share
on
March 05, 2017
Rating:
