ឃាត់ខ្លួនស្រីខារ៉ាអូខេនៅហាងពិភពសម្រស់ សង្ស័យបម្រើសេវាផ្លូវភេទ
ខេត្តកំពង់ធំ៖ លោកអ៊ិត
សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានដឹកនាំកំលាំង
សមត្ថកិច្ចនគរបាលស្រុកបារាយណ៍ឃាតខ្លួនស្រីខារ៉ាអូខេ៣២នាក់នៅ (ហាង៩៩៩៩៩
ហៅពិភពសម្រស់ ) កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ ។
តាមប្រភពពត័មានពីបណ្ដាញសម្ងាតបានបញ្ចាក់ច្បាស់ថា
នៅក្នុងខារ៉ាអូខេនេះមានការរួមភេទនិងប្រើប្រាសគ្រឿងញៀន តែដោយសារ
ខ្លាចម្ចាស់ហាងដឹង ក៏សុខចិត្តចេញពីក្នុងហាង ទៅជួលបន្ទប់នៅខាងក្រៅ
ដើម្បីងាយស្រួលប្រើប្រាស់គ្រឿងញៀននិងបំរើសេវ៉ាផ្លូវភេទ។
ក្នុងការឃាតខ្លួនរបស់សមត្ថកិច្ចនេះដែរ
មតិមហាជនមួយចំនួន បាន រឹះគន់ថា ការដែលចុះចាប់ស្រីខារ៉ាអូខេរួចហើយ
បែរជាមិនពិនិត្យទឹកនោមរងមើលសារធាតុញៀនទៅវិញ តើចុះឃាតធ្វើអីនាំតែខាត់ពេល
និងខូចកិត្តិយស ដល់ការរកស៊ីរបស់គេ ឬមួយសមត្ថកិច្ចត្រូវរូវជាមួយម្ចាស់ហាង
បិតបាំង លាក់មិនចង់អោយមហាជនដឹង? មិតជាគ្មានបានការមែន ។
លោក កែ កញ្ចនា អធិការរងស្រុកបារាយណ៍បានអោយដឹងថា
ក្រោយពីចាប់ឃាតខ្លួនស្រីខារ៉ាអូខេ ទាំង៣២នាក់រួចមក មិនបានពិនិត្យទឹកនោម
រកសារជាតិគ្រឿងញៀននោះទេ រួចក៏ដោះលែងវិញអស់់ទាំងយប់តែម្ដង
ចំណែកសេវ៉ាផ្លូវភេទក៏រកមិនឃើញដែរ គឺរកមិនឃើញអ្វីទាំងអស់ ៕ ប៊ុន រិទ្ធី
ប្រភព nkdnews









ឃាត់ខ្លួនស្រីខារ៉ាអូខេនៅហាងពិភពសម្រស់ សង្ស័យបម្រើសេវាផ្លូវភេទ
Reviewed by share
on
March 20, 2017
Rating: