ប៉ាតាយ៉ាជាទីក្រុងសិចក្តៅ សាច់បំផុតលើពិភពលោក! ដែលមានមនុស្សចូលចិត្តសេវាសិច
ថៃ៖ភ្ញៀវទេសចរជាងមួយលាននាក់មកទស្សនាទីក្រុងប៉ាតាយ៉ាជារៀងរាល់ឆ្នាំ
ហើយភ្ញៀវភាគច្រើនគឺជាបុរសស្បែកសមកពីលោកខាងលិច
ដែលឧស្សាហ៍ដើរលេងនៅបារស្រាត ក្លឹបរាត្រី និងផ្ទះបន។
បុគ្គលិកបម្រើសេវាកម្មផ្លូវភេទជាច្រើនមកពីតំបន់ក្រីក្រនៅភាគឦសានហើយលក់ខ្លួនរបស់ពួកគេដើម្បីគេចចេញពីភាពក្រីក្រ។ ស្រីពេស្យាអាចរកបាន ៥.០០០ បាត (១៤២ ដុល្លារ) ក្នុងមួយយប់ ដែលច្រើនជាងប្រាក់ឈ្នួលអប្បបរមាដល់ទៅ ២០ ដងគឺ ៣០០ បាត (៨ ដុល្លារ) ក្នុងមួយថ្ងៃ។
កាលពីឆ្នាំមុន អ្នកកាសែតឈ្មោះ Luke Williams មកពីវេបសាយ News.com.au បានទស្សនាទីក្រុងប៉ាតាយ៉ាហើយបាននិយាយជាមួយភ្ញៀវទេសចរលោកខាងលិចដែលដើរលេងនៅទីក្រុងសិចមួយនេះ។
ប៉ូលិសក្នុងស្រុកបានប្រាប់គាត់ថា ទីក្រុងនេះហាក់ដូចជាទីក្រុងខូវប៊យនៅក្នុងព្រៃលោកខាងលិចរាប់រយឆ្នាំមុន។
អាវដ៏ពេញនិយមដែលលក់នៅហាងមានលាយជាមួយពាក្យស្លោក “បុរសល្អឡើងឋានសួគ៌ បុរសខិលខូចមកប៉ាតាយ៉ា”។
នៅបារមួយឈ្មោះ Kangaroo Korner លោក Luke បាននិយាយជាមួយបុរសម្នាក់មកពីទីក្រុងមែលប៊នប្រទេសអូស្ត្រាលី ដែលបាននិយាយថា “ខ្ញុំចូលចិត្តស្ត្រីថៃ…ខ្ញុំត្រូវបានដុតអារម្មណ៍ជាច្រើនលើកដោយស្ត្រីនៅផ្ទះ (ប្រពន្ធ)។ ខ្ញុំដឹងថាពួកគេធ្វើដើម្បីលុយហើយខ្ញុំក៏មិនស្វែងរកស្នេហា (នៅទីនេះ) ដែរ”។
បន្ទាប់មកលោក Luke បានសួរបុរសម្នាក់ទៀតវ័យ ៥០ ឆ្នាំដែលទើបតែលែងលះនិងភ្ជាប់ពាក្យជាមួយនារីថៃវ័យ ២៣ ឆ្នាំ។ បុរសម្នាក់នេះបាននិយាយថា “ស្ត្រីថៃពិតជាពូកែយកចិត្តណាស់។ ស្ត្រីថៃពិតជាប៉ិនប្រសព្វទាក់ប្រុសណាស់។…ប៉ុន្តែពួកគេចម្អិនអាហារនិងលានចានក៏ពូកែ! ពួកគេពិតជាមើលថែអ្នកដ៏ពូកែ”។
គាត់បានបន្តថា “ខ្ញុំចូលចិត្តបែបនេះ…ប៉ុន្តែឥឡូវខ្ញុំមានស្ត្រីម្នាក់នេះដែលយើងបានជួបកាលពី ១០ ថ្ងៃមុន ហើយខ្ញុំអាចប្រាប់បានថា វានឹងដំណើរការ។ ប៉ុន្តែលោកដឹងអត់ ប្រពន្ធនិងកូនរបស់ខ្ញុំស្អប់ខ្ញុំ ហើយសូម្បីតែមិត្តភក្តិរបស់ខ្ញុំក៏គិតថា ខ្ញុំជាមនុស្សអត់បានការ។ អ៊ីចឹងខ្ញុំសម្លឹងមើលកត្តានេះហើយខ្ញុំមានពេលតែ ២០ ឆ្នាំដើម្បីរស់នៅ។ ខ្ញុំចង់រីករាយក្នុងជីវិតរបស់ខ្ញុំ”។
ពេស្យាកម្មនៅប្រទេសថៃគឺខុសច្បាប់ប៉ុន្តែជាច្រើនទសវត្សរ៍ សមាជិកសភានិងប៉ូលិសហាក់ធ្វើមិនឃើញដោយអនុញ្ញាតឱ្យឧស្សាហកម្មសិចលូតលាស់រហូតដល់បច្ចុប្បន្ន។
ទោះយ៉ាងណាសង្កាត់ភ្លើងក្រហមដ៏ធំរបស់ប្រទេសថៃមួយនេះបានស្ថិតក្រោមការគំរាមកំហែងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាស្ត្រីដំបូងគេបានសន្យាថា នឹងកែប្រែកេរ្តិ៍ឈ្មោះរបស់ប្រទេស។
អ្នកស្រីរដ្ឋមន្ត្រី Kobkarn Wattanavrangkul ចង់ឱ្យអនាគតភ្ញៀវទេសចរដែលមកទស្សនាទីក្រុងនេះគឺដោយសារសម្រស់និងឆ្នេរខ្សាច់មិនមែនដោយសារ បារនិងពេស្យាឡើយ។
យ៉ាងណាក្តី អ្នកបម្រើក្នុងវិស័យសិចបាននិយាយថា ការបង្ក្រាបណាមួយនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់និងធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ការងារ។
ប៉ុន្តែអ្នកស្រី Wattanavrangkul បាននិយាយថា “ភ្ញៀវទេសចរមិនមកប្រទេសថៃដើម្បីតែរឿងអ៊ីចឹងឡើយ។ ពួកគេមកទីនេះដោយសារសម្រស់វប្បធម៌ដ៏ស្រស់ស្អាតរបស់យើង។ យើងចង់ឱ្យប្រទេសថៃក្លាយជាទីកន្លែងទេសចរណ៍គុណភាព។ យើងចង់ឱ្យឧស្សាហកម្មសិចបាត់មុខ”៕ ប្រភពCNNKHmer

Reviewed by share
on
March 13, 2017
Rating:
Reviewed by share
on
March 13, 2017
Rating: