រួមរក្សជាមួយសាកសពគឺជាភាពយន្ តអេស្ប៉ាញបែបរន្ធត់ដែលកំពុងតែល្បី និងក៏កំពុងមានភាពចម្រូងចម្រាសដែរ! (វីដេអូ)


សាច់រឿងដំណាលអំពីតម្រេកតណ្ហាលើសាកសពតារាសម្តែង នាង Anna Fritz។ នាងត្រូវបានចាត់ទុកជាស្រីស្អាតបំផុតលើពិភពលោកប៉ុន្តែក្រោយមកនាងក៏បានស្លាប់ចោលប្រុសៗមួយនគរ។ សាកសពរបស់នាងក្រោយមកត្រូវបានយកទៅរក្សាទុកនៅសាលខ្មោច ជាទីដែលបុរសឈ្មោះ Pau ធ្វើការ។ Pau គឺជាមនុស្សដែលខ្វល់តែខ្លួនឯងប៉ុណ្ណោះ។ ទម្លាប់អាថ៍កំបាំងដែលរូបគេមិនអាចទ្រាំបានគឺមើលសាកសពនារីវ័យក្មេងគ្រប់ពេល ដែលមានសាកសពនៅសាលខ្មោច។ ទីបំផុត នៅពេល Pau ឃើញសាកសពនាង Anna រូបគេក៏បានថតរូបនាងទុក ហើយផ្ញើឱ្យមិត្តភក្តិឈ្មោះ Ivan។ ថ្ងៃមួយនៅពេល Ivan និង Javi មិត្តស្និទ្ធស្នាលតែពីរនាក់គត់របស់ Pau ស្រវឹងស្រា ពួកគេក៏នឹកឃើញដល់សាកសពរបស់នាង Fritz។ ឈុតឆាករន្ធត់ក៏បានកើតឡើង នោះគឺពួកគេបានរួមភេទជាមួយសាកសពរបស់នាង Anna។

ទាយមើលថាតើនឹងមានអ្វីកើតឡើងបន្ទាប់ពីពួកគេរួមរក្សជាមួយសាកសពរួច។ អ្នកអាចនឹងទាយដឹងថានឹងមានអ្វីកើតឡើង ប្រសិនបើអ្នកធ្លាប់មើលរឿងខ្មោចពីមុនមក៕

តភាគៈ តើរួមភេទជាមួយសាកសពវារំភើបខ្លាំងណាស់មែនទេ ពួកប្រុសព្រាន?
ភាពយន្ត The Corpse of Anna Fritz ឆ្នាំ ២០១៥ ត្រូវបាននិពន្ធដោយលោក Hèctor Hernández Vicens និងលោក Isaac P. Creus និងដឹកនាំថតផ្ទាល់ដោយលោក Hèctor Hernández Vicens។ ភាពយន្តនេះត្រូវបានដាក់បញ្ចាំងដំបូងនៅមហោស្រពភាពយន្ត South by Southwest ធ្វើឡើងនៅទីក្រុង Austin រដ្ឋតិចសាស កាលពីខែមីនាឆ្នាំ២០១៥។
នាង Anna Fritz តារាសម្តែងដ៏ស្រស់ស្អាតនិងល្បីល្បាញបានស្លាប់ទៅនាពេលថ្មីៗនេះ។ បុរសវ័យក្មេង ៣ នាក់បានលបចូលសាលខ្មោចដើម្បីមើលរូបអាក្រាតរបស់នាង។ ដោយនឹកដល់រូបសម្រស់របស់នាងមិនអាចបំភ្លេចបាន អ្នកទាំងបីក៏បានសម្រេចចិត្តក្លាយជាមនុស្សចុងក្រោយគេដែលនឹងរួមភេទជាមួយនាង។

Pau ធ្វើការជាអ្នករៀបចំសណ្តាប់ធ្នាប់ម្នាក់នៅមន្ទីរពេទ្យ ជាទីដែលសពនាង Anna Fritz ត្រូវបានដឹកយកមកតម្កល់។ Pau ជាយុវជនខ្មាស់អៀនច្រើន និងជាមនុស្សមឺសៗ។ ជាញឹកញាប់ នៅពេលសាកសពស្ត្រីវ័យក្មេងត្រូវបាននាំមកសាលខ្មោច Pau មិនអាចទ្រាំមិនមើលសពទាំងនោះឡើយ។ នៅពេលតួប្រុសរូបនេះចូលទៅសាលខ្មោចជាមួយនឹងសាកសពរបស់នាង Anna រូបគេបានថតរាងកាយអាក្រាតរបស់នាង រួចផ្ញើឱ្យទៅមិត្តភក្តិឈ្មោះ Ivan។

Ivan និង Javi គឺជាមិត្តភក្តិជិតស្និទ្ធតែពីរនាក់គត់របស់ Pau ហើយថ្ងៃមួយអ្នកទាំងពីរបានទៅលេង Pau នៅមន្ទីរពេទ្យ។ ពួកគេរាងស្រវឹងធ្លាក់ភ្នែកបន្តិច និងថែមទាំងញៀនថ្នាំទៀតផង។ Ivan នៅសុខៗបានសួរ Pau ថាតើពួកគេអាចមើលសពនាង Anna បានឬក៏អត់។ បន្ទាប់ពីសរសើរអំពីសម្រស់របស់នាងរួច Ivan ស្រាប់តែសម្រេចចិត្តរួមភេទជាមួយនាងតែម្តង។ អំឡុងឈុតឆាកនេះ Pau បាននិយាយថា រូបគេចង់រួមភេទដែរ បន្ទាប់ពី Ivan ចាត់ការរួច។ អំឡុងពេលកំពុងរួមរក្ស ភ្នែករបស់នាង Anna ស្រាប់តែបើកធំៗ ហើយនាងក៏មានជីវិតឡើងវិញ ជាហេតុធ្វើឱ្យ Pau ភ័យតក់ស្លត់យ៉ាងខ្លាំង។
ហើយពួកគេបានព្យាយាមយកនាង Anna ទៅលាក់ទុក ព្រោះមិនចង់លាតត្រដាងដល់សាធារណជននូវអ្វីដែលពួកគេបានប្រព្រឹតនោះទេ។ ទោះយ៉ាងណា ចំពោះ Javi វិញបែរជាមានចិត្តចង់ជួយនាង Anna ទៅវិញ ព្រោះ Ivan ចង់សម្លាប់នាងដើម្បីបិតបាំងការពិតដែលរូបខ្លួនបានចាប់រំលោភនាង។ Ivan បានសម្លាប់ Javi ដោយអចេតនា។ ហើយត្រង់ចំណុចមួយ Ivan និង Pau បានព្យាយាមសម្លាប់នាង Anna ម្តងទៀត ប៉ុន្តែនាងបានធ្វើពុធជាស្លាប់ម្តងទៀត។ នាងបានរកឃើញពេលវេលាសក្តិសមមួយរួចក៏បានយកកន្ត្រៃចាក់សម្លាប់អ្នកទាំងពីរនៅចុងបញ្ចប់នៃសាច់រឿង៕
រួមរក្សជាមួយសាកសពគឺជាភាពយន្ តអេស្ប៉ាញបែបរន្ធត់ដែលកំពុងតែល្បី និងក៏កំពុងមានភាពចម្រូងចម្រាសដែរ! (វីដេអូ)
Reviewed by share
on
March 31, 2017
Rating:
