រឿងចម្លែកមួយបានកើតឡើង ល្បីពេញហ្វេសប៊ុក ផោមអ្នកជំងឺម្នាក់ប៉ះពន្លឺឡាស៊ែរបង្កជាអគ្គិភ័យឆេះមួយប្រាវពេលវះកាត់
ភ្លើងបានឆាបឆេះលើរាងកាយអ្នកជំងឺដោយសារនាងធ្លាយផោមកំពុងវះកាត់។ក្រុងតូក្យូ:
របាយការណ៍ចេញផ្សាយដោយមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ដ្រក្រុងតូក្យូ
ក្នុងសង្កាត់ស៊ីជូគុ បានបង្ហាញថា
អ្នកជំងឺម្នាក់ឆេះរលាកស្ទើរសព្វកាយក្រោយពីបញ្ចេញឧស្ម័នធម្មជាតិអំឡុងពេលវះកាត់ឡាស៊ែរ។ឧប្បត្ដិហេតុនេះបានកើតឡើងកាលពីខែឧសភាកន្លងទៅ
តែទើបបានចុះផ្សាយនៅសារព័ត៌មាននានាក្រោយពីក្រុមអ្នកជំនាញបានតាមដានលើការស៊ើបអង្កេតហ្មត់ចត់មួយ
និងបានសន្និដ្ឋានថា វាទំនងជាបានកើតឡើងដោយខ្យល់ផោមរបស់អ្នកជំងឺ
ដែលមានប្រតិកម្មនឹងឡាស៊ែរវះកាត់។អ្នកជំងឺអនាមិក ជាស្ដ្រីវ័យខ្ទង់
៣០ ឆ្នាំ កំពុងតែទទួលការវះកាត់កស្បូនរបស់នាង
នៅពេលឧស្ម័នធម្មជាតិភាយឡើង ក៏បង្កជាភ្លើងឆាបឆេះជាមួយពន្លឺឡាស៊ែរ។
របាយការណ៍របស់ក្រុមអ្នកជំនាញ បានបង្ហាញថា៖
«នៅពេលខ្យល់ផោមរបស់អ្នកជំងឺភាយឡើងក្នុងបន្ទប់វះកាត់
វាប្រតិកម្មជាមួយពន្លឺឡាស៊ែរបង្កជាអគ្គីភ័យឆាបឆេះ»។ប្រភពដដែលបានបន្ដទៀតថា៖
«ជាអកុសល ស្ដ្រីរងគ្រោះបានស្រែករោទ៍ដូចគោ
ក្រោយពីនាងរលាកស្ទើរពេញរាងកាយ រួមទាំង ចង្កេះ
និងជើងផងដែរ»។របាយការណ៍ដែលចុះផ្សាយដោយមន្ទីរពេទ្យក្រុងតូក្យូ
កាលពីថ្ងៃទី ២៨ ខែតុលា ក៏បានបញ្ជាក់ថា
គ្មានសម្ភារណាបង្កឲ្យឆាបឆេះនៅក្នុងបន្ទប់វះកាត់ឡើយនាពេលវះកាត់នោះ
ហើយសម្ភារវះកាត់ទាំងអស់មានដំណើរការដូចប្រក្រតី។ដូច្នេះ លើកក្រោយ
លោកអ្នកនឹងដឹងថា គួរតែកុំទទួលទានសណ្ដែកប៊ឺរីតូ
មុនពេលទទួលការវះកាត់ឡាស៊ែរដើម្បីសុវត្ថិភាព។
ការពារប្រសើរជាងព្យាបាល៕ ប្រភព៖ Postkhmer
រឿងចម្លែកមួយបានកើតឡើង ល្បីពេញហ្វេសប៊ុក ផោមអ្នកជំងឺម្នាក់ប៉ះពន្លឺឡាស៊ែរបង្កជាអគ្គិភ័យឆេះមួយប្រាវពេលវះកាត់
Reviewed by share
on
March 07, 2017
Rating:
Reviewed by share
on
March 07, 2017
Rating:
