ស្ត្រីខ្មែរ២នាក់ ត្រូវគេសម្លាប់យ៉ាងវេទនា នៅលើទឹកដីថៃ
ប្រទេសថៃ ៖ យោងតាមសារព័ត៌មានក្នុងស្រុកថៃបានអោយដឹងថា
ស្ត្រីរងគ្រោះចំនួនពីរនាក់ ដែលជាជនជាតិខ្មែរ បានស្លាប់ក្នុងថ្លុកឈាម
យ៉ាងវេទនាជាទីបំផុត ដោយសារផ្លែកាំបិត របស់ឃាតករម្នាក់ ដោយមិនទាន់ដឹងមូលហេតុ
បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៨ និង៣០ នាទីព្រឹក ថ្ងៃទី
១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចក្បែស្ថានីយ៍តម្រួតការពារព្រំដែនលេខ
១១៥ ក្នុងស្រុក ពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុកកំរៀង
ខេត្តបាត់ដំបង ។ក្រោយពេលកើតហេតុ ជនសង្ស័យដែលជាមនុស្សប្រុស
និងជាជនជាតិខ្មែរ បានរត់គេចខ្លួនចូលក្នុងព្រៃ តាមខ្សែបន្ទាត់ព្រំដែន
បាត់ស្រមោល ដោយឡែកនៅត្រង់ទីតាំងកើតហេតុ គេសង្គេតឃើញមានស្ត្រីពីរនាក់
បានដេកស្លាប់ក្នុងថ្លុកឈាម ក្រោមសម្ពាធនៃផ្លែកាំបិតជាច្រើន
កន្លែងនៅលើរាងកាយ ។ភ្លាមៗនោះដែរ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម
ក្រុមតម្រួតការពារព្រំដែន បានចេញ ប្រតិបត្តិការ ដើម្បីតាមប្រមាញ់
ទៅលើជនសង្ស័យ ក្នុងភូមិសាស្ត្រខាងលើ រហូតចាប់ខ្លួន បាន
ព្រមទាំងបានប្រគល់ទៅអោយ កំលាំងជំនាញស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី
ក្នុងការនាំខ្លួនយកទៅសាកសួរអំពីដំណើររឿង និងមូលហេតុដែលឈានដល់ការ
ចាក់សំលាប់គ្នាបែបនេះ ហើយបច្ចុប្បន្នគេនៅមិនទាន់ ទទួលបានចំលើយសារភាព
អំពីអត្តសញ្ញាណ និងមូលហេតុនោះនៅឡើយទេ ៕ ដោយ កូននាគខ្មៅ
ស្ត្រីខ្មែរ២នាក់ ត្រូវគេសម្លាប់យ៉ាងវេទនា នៅលើទឹកដីថៃ
Reviewed by share
on
March 07, 2017
Rating: