ជួបជាមួយថៅកែក្រុមហ៊ុន ផ្តល់សេវាវាយស្រីផិតក្បត់ រហស្សនាម “ឃាតករប្រល័យស្រីលួចលាក់”
p>សង្ស័យ ស្វាមីលួចមានសហាយស្មន់មែនទេ? គ្រាន់តែតេទៅរក
“ឃាតករប្រល័យស្រីលួចលាក់” ជាការស្រេច។កាសែត Global Times
ថ្មីៗនេះបានចេញផ្សាយអំពីប្រវត្តិរបស់លោកស្រី Zhang Yufeng
ដែលជាងមួយទសវត្សរ៍មកនេះបានជ្រើសរើសអាជីពផ្តល់សេវាជួយប្រពន្ធចិនទាំងឡាយសងសឹកដោយហិង្សាលើស្រីលួចលាក់ដែលហ៊ានផិតជាមួយប្តីពួកគាត់។
ច្រើនឆ្នាំមកនេះ លោកស្រី Zhang Yufeng
បានជួយស្ត្រីរាប់ពាន់នាក់ប្រមូលភស្តុតាងផិតក្បត់របស់ប្តីសម្រាប់ឡើងទៅតុលាការ
និងជួនកាលបានណែនាំពួកភរិយាទាំងនោះពីរបៀបវាយនារីលួចលាក់ទាំងនោះឱ្យខ្មាស់គេទៀតផង។

លោកស្រី Zhang Yufeng ដែលគេល្បីហៅថា “ឃាតករប្រល័យស្រីលួចលាក់” ត្រូវបានជំរុញទឹកចិត្តឱ្យបើកមុខរបរនេះ បន្ទាប់ពីស្វាមីលោកស្រីបានផិតក្បត់គាត់ក្នុងទសវត្សរ៍ ១៩៩០ និងសុំគាត់លែងលះ។ លោកស្រីនិយាយទៀតថា “ខ្ញុំបានសម្ងំក្នុងផ្ទះអស់មួយសប្តាហ៍។ នៅពេលខ្ញុំចេញក្រៅ សក់ខ្ញុំប្រែជាស្កូវ ហើយមនុស្សជាច្រើននិយាយថាខ្ញុំមើលទៅដូចជាស្រកទម្ងន់ ១០ គីឡូក្រាម”។
ជាជាងទុកខ្លួនឯងឱ្យមើលទៅគួរឱ្យអាណិត លោកស្រី Zhang Yufeng បានសម្រេចចិត្តសងសឹកវិញ។ លោកស្រីបានលះបង់ខ្លួនឯងដើម្បីតាមដានប្តីចិត្តមិនស្មោះរបស់គាត់ និងស្រីសហាយនោះ ខណៈពួកគេចេះតែប្តូរផ្ទះមួយទៅផ្ទះមួយទៀតក្នុងបំណងរត់គេចពីលោកស្រី។ មិនយូរប៉ុន្មាន ស្ត្រីចំណាស់ម្នាក់បានមករកលោកស្រី Zhang Yufeng ដោយសុំគាត់ឱ្យជួយកូនស្រីម្នាក់ ដែលបាក់ទឹកចិត្តយ៉ាងខ្លាំង បន្ទាប់ពីដឹងថាប្តីនាងលួចមានស្រី។

មុនពេលលោកស្រី Zhang Yufeng ចេញមុខទៅជួយកូនស្រីរបស់ស្ត្រីចំណាស់នោះ នារីវ័យក្មេងនោះបានធ្វើអត្តឃាតបាត់ទៅហើយ។ នៅពេលលោកស្រី Zhang Yufeng សួរស្ត្រីចំណាស់នោះថាម៉េចមិនប្តឹងប្តីក្បត់នោះចំពោះករណីស្លាប់កូនស្រីគាត់ទៅ ស្ត្រីចំណាស់នោះឆ្លើយថា គាត់អត់មានភស្តុតាងទេ។ គ្រានោះហើយដែលធ្វើឱ្យលោកស្រី Zhang Yufeng រកឃើញគោលដៅក្នុងជីវិតរបស់គាត់ គឺបើកក្រុមហ៊ុនជួលមនុស្សតាមដានស្រីលួចលាក់ ដើម្បីប្រមូលភស្តុតាងប្តឹងប្តីកំហូចឡើងតុលាការ។
លោកស្រីបានបើកក្រុមហ៊ុននេះក្នុងក្រុងប៉េកាំង ហើយមួយថ្ងៃៗមានអ្នកតេមករកគាត់ជាង ១០០ នាក់ឯណោះ។ ជាច្រើនឆ្នាំមកនេះ គាត់បានក្លាយជាតារាល្បីមួយរូបក្នុងដួងចិត្តភរិយាទាំងឡាយ និងក្លាយជាវីរនារីចំពោះស្ត្រីខ្លះទៀតផង៕

ជួបជាមួយថៅកែក្រុមហ៊ុនផ្តល់សេវាវាយស្រីផិតក្បត់ រហស្សនាម “ឃាតករប្រល័យស្រីលួចលាក់”

Reviewed by share
on
March 14, 2017
Rating:
Reviewed by share
on
March 14, 2017
Rating: