ដល់ករ៖ នារីម្នាក់ ចូលបន្ទប់ប្តូរសំលៀកបំពាក់ ត្រូវគេលួចបង្កប់កាមេរ៉ា ថតបាន អស់ទាស់ហ្មង
បរទេស៖ ជាទូទៅ ភាគច្រើនមិត្តៗនារីយើងតែងតែ ធ្វើការសាកល្បងសំលៀកបំពាក់ មុនពេលដែលពួកគេ សំរេចចិត្តថានឹងទិញ សំលៀកបំពាក់ទាំងនោះ នៅក្នុងហាងសំលៀកបំពាក់នានា។ ប៉ុន្តែពួកគេពិតជាមិនសូវ ចាប់អារម្មណ៏ទេ ថាតើនៅក្នុងបន្ទប់ប្តូរសំលៀកបំពាក់ទាំងនោះ មានបង្កប់នូវកាមេរ៉ាសុវត្ថិភាពឬក៏អត់? នេះគឺជារឿងដែលត្រូវប្រុងប្រយ័ត្នមួយ។
ទន្ទឹមនឹងនេះ មានការលេចចេញនូវ រូបថតជាច្រើនសន្លឹក នៅក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់មួយ ដែលត្រូវបានគេលួចបង្កប់កាមេរ៉ា ដើម្បីលួចថតកំឡុងពេលដែល មិត្តនារីៗផ្លាស់ប្តូរសំលៀកបំពាក់។
រូបថតទាំងនោះត្រូវបានបង្ហោះ និងចែករំលែកដោយ គេហទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា < Youngsters’ Confessions, Dreams & Ideas – SG >។ សរុបមក រូបថតទាំងនោះ គឺចង់ក្រើនរំលឹកមនុស្សស្រីទាំងឡាយ ឲ្យមានការប្រុងប្រយ័ត្ន និងសង្កេតមើល ឲ្យបានសព្វគ្រប់ជ្រុងជ្រោយ ចៀសវាងការបង្កប់កាមេរ៉ា លួចថតពេលកំពុងផ្លាស់សំលៀកបំពាក់៕

ដល់ករ៖ នារីម្នាក់ ចូលបន្ទប់ប្តូរសំលៀកបំពាក់ ត្រូវគេលួចបង្កប់កាមេរ៉ា ថតបាន អស់ទាស់ហ្មង
Reviewed by share
on
March 11, 2017
Rating: