ស្គាល់គ្នាបាន 2ថ្ងៃ បបួលទៅមើលកុន ឆ្លៀតសារ៉េបាន២ដង… មកដល់ផ្ទះវិញ ខាងស្រីប្រាប់ម្ដាយខ្ទេច.... (មានវិដេអូ)
ស្គាល់គ្នាបាន២ថ្ងៃ ខាងប្រុសបបួលខាងស្រីទៅមើលកុន បែរជាទៅចូលផ្ទះសំណាក់ ដឹងដល់ម្តាយប្តឹងសម្ថតកិច្ច ប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួន កាលពីវេលាម៉ោង ៣និង៣០នាទីស្ថិតនៅតាមផ្លូវ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ខពោធិ៍សែនជ័យ ។ យុវជនដែលឃាត់ខ្លួននោះ មានឈ្មោះ ណាង អាយុ ១៦ឆ្នាំ មុខរបរអ្នកបើកឡានទឹកសុទ្ធ ស្នាក់នៅភូមិខាងលើ មានស្រុកកំណើត ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមន៍ជរ ខេត្តព្រៃវែង ។ នារីរងគ្រោះមានឈ្មោះ ព្រំ រតណា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបររៀនអ៊ុតសក់ នៅផ្សារកណ្តាល ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ខដូនពេញ មានស្រុកកំណើត ភូមិជីពាំង ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ។ តាមសម្តីពីម្តាយឈ្មោះ ស រ ន អាយុ ៣២ឆ្នាំ មុខរបរនៅផ្ទះ បានអោយដឹងថា កូនស្រីគាត់បានបាត់ចេញពីផ្ទះ រហូតដល់ម៉ោង៩យប់ ថ្ងៃដដែលទើបត្រឡប់មកផ្ទះវិញ លុះស្អែកឡើងថ្ងៃទី១៩ ខែឆ្នាំដដែល វេលាម៉ោង១ កូនស្រីបានប្រាប់ថា ទៅកន្លែងរៀនអ៊ុតសក់មួយសន្ទុះ ក្រោយមកនាងខ្ញុំក៏បានដើរតាម ទៅមើលនៅកន្លែងរៀនអ៊ុតសក់ តែពេលទៅដល់ មេជាងប្រាប់ថា ទៅហូបបាយតាំងពីម៉ោង១១ មិនទាន់ឃើញត្រឡប់មកវិញទេ។ លុះរហូតមកដល់វេលាម៉ោង ៨យប់ ទើបឃើញមកផ្ទះវិញ ដោយក្នុងចិត្តមានការសង្ស័យ ក៏ជជីកសួរកូនថា ទៅណាមួយយប់? កូនក៏ឆ្លើយថា ទៅជាមួយសង្សារ ដោយសង្សារបានបបួលទៅមើលកុន តែបែរជាចូលផ្ទះសំណាក់ទៅវិញ ។ ស្រ្តីដដែលបន្តថា ឈ្មោះ ណាង បានលួងលោមរួមភេទជាមួយកូនស្រី បានចំនួន២ដងទៀត លុះរហូតដល់វេលាម៉ោង១០ព្រឹក បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ។ បញ្ចាក់កន្លែងកើតហេតុ នៅផ្ទះសំណាក់ ABC មានទីតាំងស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ។ ក្រោយពីសម្ថតកិច្ចបានសាកសួរ ទៅលើជនសង្ស័យហើយ ក៏បានសាភាពថា ខ្លួនពិតជាបានលួងលោម ទៅលើនារីនោះពិតមែន គឺបានសម្រេច២ដង ។ បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ កសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាន នគរបាលខណ្ខមានជ័យ ដើម្បីចាត់ការបន្ត៕
ស្គាល់គ្នាបាន 2ថ្ងៃ បបួលទៅមើលកុន ឆ្លៀតសារ៉េបាន២ដង… មកដល់ផ្ទះវិញ ខាងស្រីប្រាប់ម្ដាយខ្ទេច.... (មានវិដេអូ)
Reviewed by share
on
March 30, 2017
Rating: